ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានគាំទ្រគម្រោង«ព្រែកជីកហ្វូណនរបស់កម្ពុជា» ជាព្រែកជីកផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ហើយព្រែកនេះមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ។ ព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។
ការគាំទ្ររបស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។
សម្តេចតេជោ ធ្លាប់បានមានប្រសាសន៍ថា «ព្រែកជីកតេជោហ្វូណន» នឹងជួយឱ្យប្រជាជនដែលនៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ ព្រែកជីកនេះ ថែមទាំងមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀត ព្រែកជីកនេះ មានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕