• អគារលេខ 809 (ជាន់ទី 8), C7 Fortune Tower, Olympia City, ផ្លូវ 182 កែង 161, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, រាជធានីភ្នំពេញ, កម្ពុជា

ទំនាក់ទំនង

+855 23 885 335

ព័ត៌មាន

ក្រុមហ៊ុន CCCC របស់ចិន នឹងខិតខំប្រឹងប្រែងឱ្យ«គម្រោងព្រែកជីកហ្វូណនតេជោ» លេចចេញជារូបរាងឡើង តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

ក្នុងជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន លោក ឈិន បុង អនុប្រធានក្រុមហ៊ុន CCCC (China Communication Construction Corporation) ដែលក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ទទួលសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោង«ព្រែកជីកហ្វូណនតេជោ» ដ៏សំខាន់ និងប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ លេចចេញជារូបរាងឡើង តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាជំនួបដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន លោកអនុប្រធានក្រុមហ៊ុន CCCC ក៏បានជម្រាបជូនសម្តេចតេជោពីផ្លូវ ដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង , ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន China Road and Bridge ជាក្រុមហ៊ុនដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ពីសៀមរាប-ប៉ោយប៉ែត ហើយនឹងសិក្សាគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ៕