• អគារលេខ 809 (ជាន់ទី 8), C7 Fortune Tower, Olympia City, ផ្លូវ 182 កែង 161, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, រាជធានីភ្នំពេញ, កម្ពុជា

ទំនាក់ទំនង

+855 23 885 335

ព័ត៌មាន

ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដាក់ឱ្យដំណើរការ មុនចូលឆ្នាំខ្មែរ

ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។

ការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស«មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះបានសម្រេចស្ទើរទាំងស្រុងដែលគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខ និងដើម្បីជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបីផងដែរ៕