កំណត់បាននូវគម្រោងអាទិភាពចំនួន ១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មាន ៩៤ គម្រោងផ្លូវ ដែកមាន ០៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមាន ២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមាន ២០ គម្រោងផ្លូវ អាកាសមាន ១០ គម្រោងប្រព័ន្ធឡូជីស្ទីកមាន ១៥ និងគម្រោងបន្ថែមផ្សេងៗមាន ០៤។
គម្រោងទាំងនោះរួម បញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន ៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។
ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានមានទំហំសរុបប្រមាណ ៣៦ ៦៧៩លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩ ៩២៦លានដុល្លារអាម៉េរិក ត្រូវនឹង ៣ ៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ និងដែលត្រូវបានគិតគូរក្នុងក្របខណ្ឌហិរញ្ញប្បទានពីប្រភពចំនួន៣៖
ទី១. យន្តការគាំទ្រហិរញ្ញវត្ថុ សម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាជាតិ។
ទី២. យន្តការគាំទ្រហិរញ្ញវត្ថុ សម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានពីក្រៅប្រទេស។
ទី៣. យន្តការគាំទ្រហិរញ្ញវត្ថុ សម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន៕